ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: Admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ ២០២៣

        នៅរសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣, នៅមន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុខេត្តកំពត, សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ “ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពរបស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម ពិធីសំណេះសំណាលនេះមានការចូលរួមពី និវត្តជនចំនួន ៤១ រូប របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ខេត្តកែប សាខាពន្ធដារខេត្តកំពត ខេត្តកែប និងសាខាគយនិងរដ្ឋករខេត្តកំពត ។
នាឱកាសសំណេះសំណាលនេះ, លោកជំទាវ កែវ ចរិយា បានពាំនាំការផ្ដាំសួរសុខទុក្ខនិងការនឹករលឹករបស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីជូនចំពោះនិវត្តជនទាំងអស់ ក៏ដូចជាជម្រាបជូនអង្គពិធីអំពីសមិទ្ធផលសម្រេចបានជាច្រើនរបស់រាជរដ្ឋាភិបាល ពិសេសការធានាបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចជាតិ ។ ក្នុងឱកាសជួបសំណេះសំណាលនេះ, សមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកអំណោយជាក្រម៉ា សំពត់សុឹងខ្មែរ និងថវិកាជូនដល់និវត្តជន ។
គោលបំណងការរៀបចំកម្មវិធីសំណេះសំណាលនេះគឺ៖
១. ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិក សមាគមទាំងអស់ ដែលជាបុគ្គលិកមន្រ្តីរាជការ កសហវ.
២.ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក មន្ត្រីរាជការ កសហវ. ឲ្យកាន់តែរីកចម្រើន និងរឹងមាំ
៣.ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលិក មន្ត្រីរាជការក្រសួង។

ព័ត៌មានទាក់ទង